ខ្ញុំគេចទៅណា
1/បើគង់នឹងស្លាប់ៗព្រោះជាតិ ការពារផៅញាតិសណ្ដានខ្មែរ
ប្ដូរផ្នត់គំនិតរាស្ត្រក្រុងស្រែ សង្គមកែប្រែមានសេរី៕
2/ខ្ញុំគេចទៅណាជាតិត្រូវការ លើកស្ទួយខេមរារួចផុតភ័យ
ជាតិយើងផុយស្រូយគង់ក្សិណក្ស័យ យួនសៀមយកដីបើយើងស្ងៀម៕
3/យើងមិនគូរស្ងៀមសំងំសុខ ជាតិយើងរងទុក្ខភ្លើងសង្គ្រាម
មិនគួរចុះញ៉មការគំរាម ត្រូវងើបឈរភ្លាមទើបជាតិរស់៕
4/ក្លាហានកូនខ្មែរពួតដៃគ្នា កសាងកម្ពុជាល្បីកេរ្តិ៍ឈ្មោះ
ឈប់សំងំសុខមុខយើងឆ្ពោះ ក្រោមឆ័ត្រសង្គ្រោះឆ្ពោះផ្លាស់ប្ដូរ៕
ដំរីជាន់ខ្លា 30 07 2016
បុរសកំសត់

(y)